ព័ត៌មានសន្តិសុខសង្គម

កំពុងបន្តនីតិវិធីលើជនសង្ស័យ៤នាក់ ករណីជិះម៉ូតូឆក់កាបូប

ភ្នំពេញ៖ក្រុមជនសង្ស័យបានជិះម៉ូតូឆក់កាបូបស្ពាយពីស្ត្រីម្នាក់បានសម្រេច ហើយនាំគ្នាគេចខ្លួនបាត់អស់ត្រូវកម្លាំងនគរបាលខណ្ឌឫស្សីកែវស្រាវជ្រាវចាប់បាន៤នាក់។
ករណីនេះបានកើតឡើងនៅត្រង់ផ្លូវបេតុងភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ កាលពីរសៀលថ្ងៃទី២៤ ខែមេសា។ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ វ៉ា ស៊ីម៉ៃ អាយុ២៤ឆ្នាំនៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោកជិះម៉ូតូគ្នា២នាក់ម៉ាក Scoopy ។ ចំណែកជនសង្ស័យទាំង៤នាក់-ឈ្មោះ ឌី មេសំណាង- ចំរើន សុភ័ក្ត្រ-វាសនា ឆារ៉ានិងមីន រ៉ូហ្សាក់។ពួកគេមានមានផ្ទុកសារធាតុញៀនអាយុពី១៧ដល់២៨ឆ្នាំនៅសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ។
ពេលឃាត់ខ្លួនសមត្ថកិច្ចដកហូតសម្ភារ-ទូរសព្ទ១គ្រឿងជារបស់ជនរងគ្រោះ ហើយបានប្រគល់ឱ្យម្ចាស់វិញ-ម៉ូតូ១គ្រឿងម៉ាក HONDA DREAM ផ្លាកលេខភ្នំពេញ1IJ-2670 ជាមធ្យោបាយជិះធ្វើសកម្មភាព។ជនសង្ស័យទាំង៤នាក់ត្រូវនគរបាលជំនាញកំពុងបន្តនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *