ព័ត៌មានសន្តិសុខសង្គម

បញ្ជូនជនសង្ស័យម្នាក់ ករណីកាប់គេឱ្យរងរបួសធ្ងន់ធ្ងរទៅតុលាការ

ភ្នំពេញ៖កម្លាំងនគរបាលភ្នំពេញកាលពីរសៀលថ្ងៃទី០១ ខែសីហាបានបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការពាក់ព័ន្ធករណីយកកាំបិតបុ័ងតោកាប់ជនរងគ្រោះឱ្យរងរបួសធ្ងន់។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យឈ្មោះ យិត សុខវ៉េត អាយុ២២ឆ្នាំ ស្នាក់នៅការដ្ឋានសំណង់ ក្នុងភូមិ៣ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ចំណែកជនរងគ្រោះឈ្មោះ ប្រាក់ សារិត អាយុ២៨ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុ ជាជាងកាត់កញ្ចក់។
កម្លាំងជំនាញបានបានចាប់ជនសង្ស័យម្នាក់នេះពាក់ព័ន្ធករណីទំនាស់ពាក្យសម្តីហើយយកកាំបិតបុ័ងតោកាប់បណ្តាលគេឱ្យរងរបួសធ្ងន់ធ្ងរ។ហេតុការណ៍កើតនៅម្តុំរោងកម្មករនៃការដ្ឋានសំណង់ផ្សារយុំាង ផ្លូវជាតិលេខ៦ សង្កាត់ជ្រោយចង្វា។បច្នុប្បន្នជនសង្ស័យត្រូវនគរបាលខណ្ឌជ្រោយចង្វា កសាងសំណុំរឿងបញ្ជូនទៅតុលាការភ្នំពេញដើម្បីអនុវត្តតាមនីតិវិធី ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *