ព័ត៌មានសន្តិសុខសង្គម

ទីពិឃាតសត្វសុខ លក់១ថ្ងៃពី២០០-៣០០ក្បាល ត្រូវមន្ត្រីចុះឲ្យរស់រើបន្ទាន់

បន្ទាយមានជ័យ៖ទីតាំងលួចលាក់ពិឃាតសត្វសុនខ ក្នុងខេត្តបន្ទាយមានជ័យដើម្បីយកសាច់លក់នាពេលកន្លងមកគឺក្នុង១ថ្ងៃពី២០០ទៅ៣០០ក្បាល ត្រូវកម្លាំងជំនាញនិងអាជ្ញាធរចុះឱ្យរុះរើនិងបញ្ឈប់បន្ទាន់។
មន្ត្រីចុះប្រតិបត្តិការបានឱ្យដឹងថា ក្រោយពីព័ត៌មានបានផ្សព្វផ្សាយការពិឃាតសត្វឆ្កែធ្វើអាជីវកម្មនិងនាំសាច់លក់តាមបណ្តាខេត្តផ្សេងៗក្នុង១ថ្ងៃចាប់ពី២០០ក្បាលទៅ៣០០ក្បាល ដែលមាន២ទីតាំង។ក្នុងនោះទី១-នៅភូមិតាស្រី ឃុំតាផូ ស្រុកស្វាយចេក និងទី២-ភូមិព្រីងកោង ឃុំបុស្បៅ ស្រុកព្រះនេត្រព្រះ ក្នុងខេត្តបន្ទាយមានជ័យ។
ក្រោយមកលោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តកាលពីថ្ងៃទី១៨ ខែឧសភា បានបញ្ជាដល់មន្ត្រីក្រោមឱវាទសហការជាមួយអាជ្ញាធរភូមិ-ឃុំចុះទៅរុះរើណែនាំនិងធ្វើកិច្ចសន្យាឱ្យម្ចាស់ធ្វើអាជីវកម្មពិឃាតសត្វឆ្កែត្រូវបញ្ឈប់ជាបន្ទាន់។ក្នុងនោះរូមទាំងការយកសម្ភារចានឆ្នាំងដើរដូរយកសត្វសុនខនោះជាដើម។ករណីនេះប្រសិននៅតែបន្តប្រព្រឹត្តបើសមត្ថកិច្ចស្រាវជ្រាវរកឃើញទៀត នឹងមានវិធានការណ៍តាមច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *