ព័ត៌មានសន្តិសុខសង្គម

ភ្លើងឆេះរថយន្តទំនើបទៀតហើយ ពេលកំពុងបើកលើផ្លូវល្បឿនលឿន

កំពង់ស្ពឺ៖រថយន្តទំនើបត្រូវភ្លើងបានឆាបឆេះអស់ទាំងស្រុងទៀតហើយ ខណៈកំពុងបើកបរលើផ្លូវល្បឿនលឿន ប៉ុន្តែមិនបង្កគ្រោះថ្នាក់ដល់មនុស្សទេ។
រថយន្តដែលភ្លើងឆេះនេះបានកើតឡើងនៅត្រង់ភូមិក្រាំងពន្លៃ ឃុំគិរីវន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ត្រង់គីឡូម៉ែត្រលេខ៥១ កាលពីវេលាទៀបភ្លឺថ្ងៃទី១៩ ខែឧសភាឆ្នាំ២០២៣។ មន្ត្រីនគរបាលមូលដ្ឋានបានឱ្យដឹងថា អ្នកបើកបរឈ្មោះ ដឹប សារ៉េត អាយុ៣៥ឆ្នាំ នៅភូមិត្រពាំងកក់ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល មកពីកើតទៅលិច។
មុនកើតហេតុរថយន្តទំនើបម៉ាកអូឌីផ្លាកលេខភ្នំពេញ2AJ-8878 កំពុងធ្វើចរាចរណ៍លើផ្លូវល្បឿនលឿន។ពេលបើកមកដល់កន្លែងខាងលើស្រាប់តែមានផ្កាភ្លើងក្នុងរថយន្តក៏ឆាបឆេះបណ្តាលឱ្យខូចខាតអស់ទាំងស្រុងតែម្តង មុនកម្លាំងអន្តរាគមន៍មកដល់ តែមិនបង្កគ្រោះថ្នាក់ដល់មនុស្សទេ។
ក្រោយមានហេតុការណ៍កើតឡើងខាងក្រុមហ៊ុនផ្លូវល្បឿនលឿន បានមកស្ទូចរថយន្តដែលឆេះយកទៅទុកនៅស្នាក់ការ K២៦ កំពង់ស្ពឺកើតដើម្បីដោះស្រាយពេលក្រោយ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *