កោះកុង៖ក្មេងប្រុសស្រីបានស្គាល់គ្នាតាមហ្វេសប៊ុកហើយណាត់ជួបរួមភេទបានសម្រចត្រូវឪពុកម្តាយខាងស្រីប្តឹងសមត្ថកិច្ចឱ្យចាប់ខ្លួនខាងប្រុសពីបទរួមភេទជាមួយអនិតិជន។
មន្ត្រីនគរបាលស្រុកស្រែអំបិលបានឱ្យដឹងថា កាលពីថ្ងៃទី១៩ ខែតុលាឆ្នាំ២០២២មានករណីរួមភេទជាមួយអនិតិជនអាយុក្រោម១៥ឆ្នាំរហូតបានសម្រេចនៅបន្ទប់ជួលមួយស្ថិតក្នុង ភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិលខេត្តកោះកុង។
ជនសង្ស័យឈ្មោះ វ.ស.អ អាយុ ១៦ឆ្នាំជាសិស្សនៅភូមិវាលត្បូង ឃុំស្រែអំបិលបានរួមភេទជាមួយអនីតិជនអាយុ ១៣ឆ្នាំជាសិស្សនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញរហូតបានសម្រេចក្នុងខែ កញ្ញានិងខែតុលាឆ្នាំ២០២២នេះ។
អ្នកទាំង២បានស្គាល់គ្នាតាមហ្វេសប៊ុក ហើយបានណាត់ជួបក្នុងបន្ទប់ជួលរួចក៏រួមភេទតែម្ដង។ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្រែអំបិលតាមបណ្តឹងអាណាព្យាបាលក្មេងស្រី។កម្លាំងជំនាញកំពុងសាកសួរនិងកសាងសំណុំរឿងបញ្ជូនបន្តតាមនីតិវិធី៕