ព័ត៌មានសន្តិសុខសង្គម

បុរសម្នាក់យកដាវកាប់ឪពុកម្ដាយ ពេលចូលឃាត់ទាស់ជាមួយប្រពន្ធ

ស្វាយរៀង៖កម្លាំងនគរបាលបានចាប់ជនសង្ស័យម្នាក់បន្ទាប់ពីស្រវឹងស្រាបានប្រើហឹង្សាដោយយកដាវកាប់ទៅលើឪពុកម្ដាយបណ្ដាលឱ្យរងរបួស។មូលហេតុពួកគាត់ចូលទៅឃាត់កុំឱ្យឈ្លោះជាមួយប្រពន្ធ។ករណីនេះបានកើតឡើងនៅភូមិទាហានក្រោម សង្កាត់ស្វាយតឿ ក្រុងស្វាយរៀងកាលពីយប់ថ្ងៃទី២៥ខែកញ្ញា ឆ្នាំ២០២១ ។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យឈ្មោះទេព ឆើតអាយុ ៣៣ឆ្នាំជាកម្មកររោងចក្រ រស់នៅភូមិ ទាហានក្រោម សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង។ចំណែកឪពុកឈ្មោះទេព ឈីន អាយុ ៥៣ឆ្នាំជាអនុភូមិត្រូវមួយដាវចំក្រោមគុម្ពត្រចៀកខាងឆ្វេង រងរបួស។ម្ដាយឈ្មោះសូ យិន អាយុ៥០ឆ្នាំរបួសត្រូវចំកដៃខាងស្ដាំ។ក្រោយមកសមត្ថកិច្ចចាប់ជនសង្ស័យបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀងដើម្បីចាត់ការបន្ត៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *