ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចចាប់បានអ្នកលេងល្បែងស៊ីសង ប្រុសស្រី ២២ នាក់

កំពង់ស្ពឺ៖កម្លាំងនគរបាល ស្រុកសំរោងទងបានចុះបង្រ្កាបទីតាំងបើកលេងល្បែងស៊ីសង មានអាប៉ោង,បៀ,និងល្បែងផ្នាល់ផ្សេងៗទៀត។
សមត្ថកិច្ចបានឱ្យដឹងថា កាលពីរសៀល ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ កម្លាំងបានចុះបង្រ្កាបទីតាំងបើកលេងល្បែងស៊ីសង នៅផ្ទះមួយ ស្ថិតនៅ ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងឃាត់មនុស្សចំនួន២២នាក់មានស្រី៧នាក់។
ក្នុងការបង្ក្រាបសមត្ថកិច្ចនគរបាលចាប់យកវត្ថុតាងរួមមាន-មេអាប៉ោង ចំនួន ៣ គ្រាប់ -ចានបាញ់អាប៉ោង១-គម្របផ្តិល១-កម្រាលអាប៉ោង១-ទូរសព្ទដៃ២៣គ្រឿង-ម៉ូតូ៣គ្រឿង-ប្រាក់រៀលមួយចំនួន។ករណីនេះសមត្ថកិច្ចបានបញ្ជូនទៅអធិការដ្ឋាននគរបាល ស្រុកសំរោងទង ដើម្បីសាកសួរនិងតាមរកមេខ្លោង អ្នកលេង,អ្នកផ្តល់ទីតាំងនិងផ្សំគំនិត ដើម្បី កសាងសំណុំ រឿងតាមនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *