ព័ត៌មានសន្តិសុខសង្គម

បញ្ជូនខ្លួនអ្នកលេងដាវសាំម៉ូរ៉ៃ ២នាក់ទៅតុលាការ ករណីកាប់យុវជនម្នាក់បណ្ដាលឲ្យរងរបួសធ្ងន់

 

បន្ទាយមានជ័យ៖ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញផែនការ ដល់កម្លាំងនគរបាលទូទាំងខេត្តត្រូវពង្រឹង ទប់ស្កាត់ បង្ការ បង្ក្រាប រាល់បទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសព្រហ្មទណ្ឌ និងក្មេងទំនើង ដើម្បីរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងភូមិ-ឃុំ/សង្កាត់មានសុវត្ថិភាព។ ជនសង្ស័យទាំង២នាក់ត្រូវបាននគរបាលជំនាញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការបន្តតាមនីតិវិធីនៅថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២៤នេះ ពាក់ព័ន្ធករណីប្រើហឹង្សា ។

នគរបាលក្រុងប៉ោយប៉ែតបានឲ្យដឹងថា៖ក្រោយពីមានសកម្មភាពក្មេងទំនើងដេញកាប់គ្នាយ៉ាងអាណាធិបតេយ្យបណ្តាលឲ្យមានអ្នករងរបួសធ្ងន់ ។ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានចាត់ឲ្យ លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរង ផែនការងារព្រហ្មទណ្ឌ លោកវរ:សេនីយ៍ឯក ភឿន ម៉ាន់សឹង្ហ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការរងនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានបើកការស្រាវជ្រាវ តាមវិធានារជំនាញឈានដល់ការឃាត់ខ្លួន ជនសង្ស័យ២នាក់ ដែលបានធ្វើសកម្មភាព វាយកាប់ចាក់គ្នាកាលពីយប់ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំនុចផ្លូវបេតុងមួយកន្លែង ក្បែរវត្តស្រះត្រា ក្នុងភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត កន្លងទៅ។

នគរបាលក្រុងប៉ោយប៉ែតបានបញ្ជាក់ថា៖ក្នុងកិច្ចប្រតិបត្តិការ ស្រាវជ្រាវតាមវិធានការជំនាញអស់ជាច្រើនថ្ងៃ នគរបាលយើងបានឃាត់ខ្លួនជនសង្ស័យអ្នកលែងដាវសាំម៉ូរ៉ៃ ជំនាញខាងកាប់មិនរើសមុខ បានចំនួន២នាក់ រួមមាន១-ឈ្មោះ ខ្ចៅ ប៊ុនលី និងទី២ឈ្មោះ ម៉ៅ រ៉ាម៉ុន ជនសង្ស័យទាំង២នាក់ មានទីលំនៅនិងមុខរបរមិនពិតប្រាកដ។ រីឯជនរងគ្រោះឈ្មោះ ជនរងគ្រោះឈ្មោះ ឆេង លី សាន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
នគរបាលបានបញ្ជាក់ទៀតថា៖រឿងហេតុកាលពីថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ១៧ល្ងាច មានក្មេងស្ទាវ០២ក្រុមគឺ ក្រុមជនរងគ្រោះ និងក្រុមជនសង្ស័យ បានជិះម៉ូតូជួបគ្នា នៅម្តុំKTV Fplus ក្រុងប៉ោយប៉ែត ហើយពួកគេគឺជាគូរជម្លោះធ្លាប់មានវិវាទជាមួយគ្នាកន្លងមក។ ក្រុមជនសង្ស័យមានគ្នា៧នាក់ ម៉ូតូ៣គ្រឿង បានកើតចិត្តចង់សងសឹក ក៏នាំគ្នាជិះម៉ូតូតាមជនរងគ្រោះ និងបានចូលការដ្ឋានសាងសង់មួយកន្លែង យកកាំបិត ដំបងទីប ឈើជ្រុង បានតាមវៃជនរងគ្រោះបណ្តាលឲ្យរបួស ក្បាល,ដៃ និងខ្លួនប្រាណ បណ្តាលឲ្យសន្លប់មិនដឹងខ្លួន ឯម្នាក់ទៀត ឈ្មោះថុង វិសាល បានដួលឆ្ងាយ មិនរងបួសអ្វីទេ ជនរងគ្រោះខ្លះរត់រួចខ្លួន ខ្លះរបួសត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។

ជុំវិញករណីនេះកម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត និងកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ ចុះស្រាវជ្រាវដល់កន្លែងកើតហេតុយ៉ាងយកចិត្តទុកដាក់បំផុត និងបានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ២នាក់ រួមមាន ជនសង្ស័យ ១/- ខ្ចៅ ប៊ុនលី ,២/-ឈ្មោះ ម៉ៅរ៉ាម៉ុន យកមកសួរនាំតែម្តង នៅថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២៤ ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *