ព័ត៌មានអន្តរជាតិ៖តាមប៉ុស្តិ៍ទូរទស្សន៍ Al Mayadeen របស់ប្រទេសលីបង់បានផ្សាយថា កងទ័ពអ៊ីស្រាអែល កំពុងវាយលុកទីក្រុង Jenin នៅតំបន់ West Bank របស់ប៉ាឡេស្ទីន ដោយប្រើយន្តហោះគ្មានមនុស្សបើក និងឧបករណ៍ធុនធ្ងន់។
តាមប្រភពដដែលបានបញ្ជាក់ថា យោធាអ៊ីស្រាអែល កំពុងប្រយុទ្ធគ្នាយ៉ាងខ្លាំង ជាមួយកម្លាំងតស៊ូប៉ាឡេស្ទីន ដោយយន្តហោះគ្មានមនុស្សបើក មួយចំនួនធំកំពុងហោះហើរនៅលើមេឃក្នុងទីក្រុង ហើយផ្លូវនិងហេដ្ឋារចនាសម្ព័ន្ធ កំពុងត្រូវបំផ្លាញដោយការឈូសឆាយរបស់កងទ័ពធុនធ្ងន់។
គួរបញ្ជាក់ថា ភាពតានតឹងបានផ្ទុះឡើងម្តងទៀត នៅមជ្ឈិមបូព៌ាកាលពីថ្ងៃទី៧ ខែតុលាឆ្នាំ ២០២៣ ពេលដែលពួកសកម្មប្រយុទ្ធមកពីចលនា ប៉ាឡេស្ទីនរ៉ាឌីកាល់ដែលមាន មូលដ្ឋាននៅហ្គាហ្សាស្ទ្រីប។ ហាម៉ាស់បានវាយប្រហារដ៏គួរឱ្យ ភ្ញាក់ផ្អើលមួយលើទឹកដីអ៊ីស្រាអែល ពីតំបន់ហ្គាហ្សា ដោយសម្លាប់អ្នករស់នៅតាម ព្រំដែនអ៊ីស្រាអែល និងចាប់ចំណាប់ខ្មាំងរួមទាំងស្ត្រី កុមារ និងមនុស្សចាស់៕