ព័ត៌មានសន្តិសុខសង្គម

ក្រុមមន្ត្រីជំនាញបានរកឃើញពពុះសណ្ដែកមានសារធាតុ គីមីលក់ក្នុងផ្សារ

 

ភ្នំពេញ៖ មន្ត្រីសាខា ក.ប.ប ខេត្តតាកែវ ខេត្តកោះកុង និងរាជធានីភ្នំពេញ បានបន្តសកម្មភាពចុះត្រួតពិនិត្យទីផ្សារជាប្រចាំ គោលបំណងការពារសុខភាព និងផលប្រយោជន៍អ្នកប្រើប្រាស់ពីអំពើមិនសុចរិតក្នុងធុរកិច្ច។

ជាក់ស្តែង ក្នុងបេសកកម្មនេះកាលពីថ្ងៃទី២៦ ខែកុម្ភៈឆ្នាំ២០២៤កន្លងទៅ មន្ត្រីជំនាញ បានធ្វើតេស្តរកសារធាតុគីមីហាមឃាត់នានា លើទំនិញហូបចុកចំនួន៨គំរូ រួមមានគ្រឿងសមុទ្រ ពពុះសណ្តែក និងខ្ញីហាន់។ជាលទ្ធផលមន្ត្រីជំនាញបានរកឃើញសំណាកគំរូពពុះសណ្តែក មានផ្ទុកសារធាតុគីមីហាមឃាត់ បូរ៉ាក់ Borax ចំនួន៣គីឡូក្រាម និងត្រូវបានមន្ត្រីជំនាញដកហូតយកមករក្សាទុកនៅទីស្នាក់ការសាខា ដើម្បីកម្ទេចចោលពេលក្រោយ។

ទន្ទឹមនឹងនេះ មន្ត្រីជំនាញបានរកឃើញទំនិញចម្រុះគ្រប់ប្រភេទ ហួសកាលបរិច្ឆេទ និងខូចគុណភាពសរុបចំនួន២០,៤គីឡូក្រាម។ទំនិញទាំងនេះ ត្រូវបានមន្ត្រីជំនាញដកហូតយកទៅរក្សាទុកនៅទីស្នាក់ការសាខា ដើម្បីបន្តនីតិវិធីនាពេលសមស្រប។

ជាមួយគ្នានេះដើម្បីបន្តបញ្ជ្រាបការយល់ដឹងដល់អាជីវករ មន្ត្រីជំនាញបានណែនាំនិងផ្សព្វផ្សាយនូវច្បាប់និងបទប្បញ្ញត្តិដែលកំពុងមានជាធរមានផងដែរ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *