បន្ទាយមានជ័យ៖កម្លាំងនគរបាលស្រុកអូរជ្រៅបានចាប់ខ្លួនជនសង្ស័យ២នាក់ជាប់ពាក់ព័ន្ធករណីបៀតបៀនកេរ្តិ៍ខ្មាស់លើក្មេងស្រី២នាក់ពេលកំពុងចត្តាឡីស័កនៅថ្ងៃទី១២ខែកញ្ញា។
ជនសង្ស័យទាំងពីរនាក់ឈ្មោះ សុខ វង្ស អាយុ៣៦ឆ្នាំ មានស្រុកកំណើតភូមិស្វាយលួង ឃុំខាងក្នុង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់និងឈ្មោះ ណាយ ភី ភេទប្រុសអាយុ២៦ឆ្នាំនៅស្រុក ស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ
សមត្ថកិច្ចបានឱ្យដឹងទៀតថា ក្មេងស្រីរងគ្រោះស្នាក់នៅក្នុងមណ្ឌលធ្វើចត្តាឡីស័កវិទ្យាល័យកូប ត្រូវបានកម្លាំងចម្រុះដែលកំពុងធ្វើការក្នុងមណ្ឌលនោះបានឃាត់ខ្លួនបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកអូរជ្រៅ ដើម្បីចាត់ការបន្ត៕