ព័ត៌មានសន្តិសុខសង្គម

លួចកាត់ខ្សែកាបអុបទិច ត្រូវនគរបាលចាប់បាន២នាក់

ភ្នំពេញ៖កម្លាំងនគរបាលខណ្ឌនិងនគរបាលប៉ុស្តិ៍ទួលស្វាយព្រៃទី២បានចាប់ជនសង្ស័យ២នាក់ករណីលួចកាត់ខ្សែកាបអុបទិចតាមផ្លូវនៅសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកងកាលពីយប់ថ្ងៃទី១២ ខែកញ្ញា។
បុរសដែលចាប់ខ្លួន២នាក់នោះឈ្មោះ ថា រិទ្ធ អាយុ៣៦ឆ្នាំ និងឈ្មោះ អ៊ុង ហឿន អាយុ២១ឆ្នាំ ២នាក់នេះស្នាក់នៅផ្ទះជួល ក្នុងខណ្ឌឫស្សីកែវដោយមានសារធាតុញៀន។វត្ថុតាងចាប់បាន៖ ខ្សែកាបអ៊ុបតិច ប្រវែងប្រហែល២០ម៉ែត្រ២កំណាត់,កន្ត្រៃកាត់ដែក១,កាំបិត១,ដង្កាប់១,ទុរវីស ។ជនសង្ស័យ២នាក់ រួមនិងវត្ថុតាង បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌបឹងកេងកង ដើម្បីកសាងសំណុំរឿងបញ្ជូនបន្ត៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *