ព័ត៌មានសន្តិសុខសង្គម

ឈាមស្រែកស្បែកហៅ! ចាប់ជនសង្ស័យបានហើយក្នុងខេត្តសៀមរាប ក្រោយសម្លាប់ស្រីស្នេហ៍នៅភ្នំពេញ

 

ភ្នំពេញ៖ករណីបង្កការភ្ញាក់ផ្អើលនៅបន្ទប់ជួល ក្នុងខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី៧ខែធ្នូដោយបុរសម្នាក់បានសម្លាប់ស្រីស្នេហ៍ ហើយយកសពនាងទៅព្យួរ កក្នុងបន្ទប់ទឹក រហូតមានក្លិនស្អុយទើបដឹង។តែថ្ងៃទី៨ ខែធ្នូនេះ ត្រូវកម្លាំងភ្នំពេញបានពន្លាតដែនសមត្ថកិច្ច តាមចាប់ជនសង្ស័យដល់ស្រុកក្រឡាញ់ ខេត្តសៀមរាប។

សមត្ថកិច្ចបានឱ្យដឹងថា នាងដែលស្លាប់ឈ្មោះ ស៊ីម រ៉ាឌី អាយុ១៩ឆ្នាំ ជាកម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ទីកំណើត ភូមិសំបួរ ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ចំណែកជនដៃដល់ឈ្មោះភុំ ផា អាយុ២០ឆ្នាំ នៅភូមិអូរគគី ឃុំរំលងស្រុកអន្លង់វែង ខេត្តឧត្តមានជ័យ។

ប្រភពដដែលបានបន្តថា មុនកើតហេតុជនសង្ស័យបានយកខ្នើយ ខ្ទប់ច្រមុះស្រីស្នេហ៍រហូតស្លាប់ ហើយយកសពនាងទៅព្រួរកក្នុងបន្ទប់ទឹក រួចគេចខ្លួនបាត់ រហូតមានក្លិនស្អុយទើបដឹង។ក្រោយមានអំពើឃាតកម្មកម្លាំងជំនាញបាន ស្រាវជ្រាវនិងបន្លាតដែនសមត្ថកិច្ចតាមចាប់ជនសង្ស័យដល់ខេត្តសៀមរាម និងរៀបចំនាំខ្លួនមកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីបន្តនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *