ព័ត៌មានសន្តិសុខសង្គម

បញ្ជូនជនសង្ស័យម្នាក់ពាក់ព័ន្ធចាប់រំលោភក្មេងស្រីអានីតិជនទៅតុលាការ

កណ្ដាល៖កម្លាំងនគរបាលស្រុកខ្សាច់កណ្ដាលថ្ងៃទី២៣ ខែសីហានេះបានបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការពាក់ព័ន្ធការចាប់រំលោភសេពសន្ធវៈក្មេងស្រីអនីតិជន។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យឈ្មោះ ហម ផល្លា ហៅរ៉ូ អាយុ២៩ឆ្នាំ មុខរបរលក់នំនៅភូមិតារាម ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ជនសង្ស័យត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី២១ ខែសីហាឆ្នាំ២០២២នៅភូមិក្នុង ឃុំព្រែកតាមាក់ស្រុកខ្សាច់កណ្ដាលខេត្តកណ្តាល ។
ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈលើក្មេងស្រីអាយុ១៦ឆ្នាំ។ក្រោយមកជនសង្ស័យត្រូវបានផ្នែកជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តកណ្តាលដើម្បីចាត់ការតាមច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *