ព័ត៌មានសន្តិសុខសង្គម

រថយន្តនិងម៉ូតូបុកគ្នាបណ្ដាលឱ្យប្ដីនិងប្រពន្ធរងរបួស

បាត់ដំបង៖រថយន្តម៉ាកសាំយ៉ុងបុកជាមួយម៉ូតូពេញទំហឹងបណ្តាលឱ្យខាងម៉ូតូប្រពន្ធរបួសធ្ងន់ប្តីរបួសតិចតួចនៅភូមិសូភី២ សង្កាត់រតនៈ ក្រុងបាត់ដំបង កាលពីទៀបភ្លឺចូលថ្ងៃទី១០ ខែសីហា ។
មុនពេលកើតហេតុគេឃើញរថយន្តម៉ាកសាំយ៉ុងបានបើកចុះពីលើស្ពានស្លាកែតដល់ ផ្លូវបំបែកជា៤ពើបជាមួយម៉ូតូជិះឆ្លងកាត់ទទឹងស្ពានក៏បុកគ្នាពេញទំហឹង។គ្រោះថ្នាក់នេះម៉ូតូបានកៀបជាប់ក្រោមរថយន្ត និងស្ត្រីម្នាក់រងរបួសក្បាលធ្ងន់ធ្ងអ្នកបើកម៉ូតួជាប្តីរបួសតិចតួច។
ភ្លាមៗនោះត្រូវសមត្ថកិច្ចនាំយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ដោយហេតុនេះទើបមិនបានស្គាល់អត្តសញ្ញាណ។ដោយឡែកវត្ថុតាងពាក់ព័ន្ធនៅក្នុងហេតុការណ៍នេះមានរថយន្តម៉ាកសាំយ៉ុង និងម៉ូតូ វ៉េវសមត្ថកិច្ចយកមករក្សាទុករង់ចាំការដោះស្រាយ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *