កោះកុង៖ជនពាលមិនស្គាល់មុខមួយក្រុមប្រដាប់ដោយកាំបិតផ្គាក់បានដេញកាប់យុវជនម្នាក់ឱ្យស្លាប់ក្នុងថ្លុកឈាមនៅមុខសាលារៀនខេមរសាមគ្គីស្ថិតក្នុងភូមិ១សង្កាត់ដងទង់ក្រុងខេមរភូមិន្ទកាលពីយប់ថ្ងៃទី២២ខែមិថុនាឆ្នាំ២០២១។
សមត្ថកិច្ចបានឱ្យដឹងថា៖ជនរងគ្រោះឈ្មោះលី ង៉ា ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិពាមក្រសោប ឃុំពាមក្រសោប ស្រុកមណ្ឌលសីមាត្រូវជនពាលមួយក្រុមដេញកាប់រហូតដល់ស្លាប់ក្នុងថ្លុកឈាម ។ចំពោះមូលហេតុដែលផ្តើមឱ្យមានការកាប់សម្លាប់គ្នានេះ គឺនៅពុំទាន់បានដឹង នៅឡើយទេ ។
សមត្ថកិច្ចបានបន្តថា៖ករណីឃាតកម្មនេះក្រុមជនពាលបានប្រើកាំបិតផ្គាក់កាប់បណ្តាលឱ្យជនរងគ្រោះស្លាប់។សមត្ថកិច្ចបានបន្តការស៊ើបអង្កេតតាមចាប់ក្រុមជនដៃដល់យកមកផ្តន្ទាទោសតាមច្បាប់ ៕