ព័ត៌មានសន្តិសុខសង្គម

ត្រៀមបញ្ជូនជនសង្ស័យ៧នាក់ ពាក់ព័ន្ធគ្រឿងជួញដូរគ្រឿងញៀនទៅតុលាការ

ភ្នំពេញ៖កម្លាំងនគរបាលបានចាប់ជនសង្ស័យ៧នាក់ពាក់ព័ន្ធជួញដូរគ្រឿងញៀននៅភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវកាលពីយប់នៅថ្ងៃទី១១ ខែធ្នូត្រៀមបញ្ជូនទៅតុលាការ។
មន្ត្រីនគរបាលបានឱ្យដឹងថា ផ្នែកជំនាញបានចាប់មនុស្សប្រុសស្រីចំនួន៧នាក់ករណីជួញដូរនូវសារធាតុញៀនខុសច្បាប់។ជនសង្ស័យ-ឈ្មោះ កែវ ចៀន ភេទស្រីអាយុ២៣ឆ្នាំ-ឈ្មោះ ហ៊ន់ ស្រីយ៉ា ភេទស្រីអាយុ២៥ឆ្នាំ-ឈ្មោះ មឿន ដារ៉ា អាយុ៣៥ឆ្នាំ-ឈ្មោះពិន ប៊ុនតោ អាយុ៣៣ឆ្នាំ-ឈ្មោះ ហ៊ន់ស្រីជា ភេទស្រី អាយុ២៨ឆ្នាំ-ឈ្មោះ គឹម យឿងអាយុ២៨ឆ្នាំ-និងឈ្មោះ ផេង ឌីណាអាយុ ៣១ឆ្នាំ។ពួកគេនៅភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
សម្ភារដកហូត-ឧបករណ៍ប្រើប្រាស់គ្រឿងញៀន-ទូរសព្ទ៤គ្រឿង-ម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន១៨កញ្ចប់លុយ-ចំនួន១៨.០០០រៀល។ក្រោយមកជំនាញបានកសាងសំណុំរឿងត្រៀមបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *