ព័ត៌មានសន្តិសុខសង្គម

រថយន្តបុកជាមួយម៉ូតូ បណ្ដាលឲ្យមន្ត្រីនគរបាលម្នាក់ស្លាប់ភ្លាម

 

បាត់ដំបង៖គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុកជាមួយម៉ូតូ បណ្តាលឱ្យមន្ត្រីនគរបាលម្នាក់ស្លាប់មួយរំពេច។ហេតុការណ៍នេះបានកើតឡើង ស្ថិតនៅត្រង់ភូមិកូនភ្នំ៣២ខាងជើង ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង កាលពីល្ងាចថ្ងៃទី១២ ខែវិច្ឆិកា។

សមត្ថកិច្ចបានឱ្យដឹងថា មុនកើតហេតុរថយន្តតូរីស ផ្លាកលេខសៀមរាប2B-1143 មានអ្នករួមដំណើរ២នាក់បើកពីជើងទៅត្បូង។លុះមកដល់កន្លែងខាងលើត្រង់ផ្លូវកោង ស្រាប់តែមានម៉ូតូធុនធំមិនមានផ្លាកលេខ បើកដោយបុរសម្នាក់ដែលគេស្គាល់ឈ្មោះ បញ្ញា ជាមន្ត្រីនគរបាលស្រុកសំពៅលូន។

ម៉ូតូនេះបើកក្នុងល្បឿនលឿនពីត្បូងទៅជើង ហើយក៏ជ្រុលបុកជាមួយរថយន្តពេញទំហឹង បណ្តាលឱ្យខាងម៉ូតូស្លាប់ភ្លាម ម៉ូតូរងការខួចខាតស្ទើរទាំងស្រុង រីឯរថយន្តបានជ្រុលធ្លាក់ផ្លូវ។បន្ទាប់មកសមត្ថកិច្ចជំនាញបានចុះពិនិត្យវាស់វែង និងយករថយន្ត-ម៉ូតូទៅទុកនៅអធិការដ្ឋាននគរបាលស្រុកសំពៅលូនដើម្បីបន្តនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *