ព័ត៌មានសន្តិសុខសង្គម

ចាប់ជនសង្ស័យ៣នាក់ ករណីលួចម៉ូតូ និងផ្លាកលេខរថយន្ត

ភ្នំពេញ៖កម្លាំងនគរបាលកាលពីរសៀលថ្ងៃទី២២ ខែវិច្ឆិកាបានចាប់ជនសង្ស័យ៣នាក់ពាក់ព័ន្ធ ករណីលួចម៉ូតូ,លួចផ្លាកលេខរថយន្តនិងអ្នកទិញផ្លាកលេខយានយន្ត។
មន្ត្រីនគរបាលប៉ុស្តិ៍បានឱ្យដឹងថា ជនសង្ស័យឈ្មោះងីម ខួច អាយុ ៣២ឆ្នាំ ស្នាក់នៅភូមិជ្រោយអំពិល១ ខណ្ឌច្បារអំពៅ អ្នកលួចម៉ូតូ Scoopy ។ជនសង្សយ័ឈ្មោះ ដែក សារឹទ្ធ អាយុ ២៨ឆ្នាំ ស្នាក់នៅភូមិយកបាត្រ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ លួចផ្លាកលេខរថយន្ត ។
ជនសង្ស័យឈ្មោះ ឯក ជីវ័ន្ត អាយុ ២៣ឆ្នាំ ស្នាក់នៅភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាលអ្នកទទួលទិញផ្លាកលេខរថយន្ត៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *