កណ្តាល៖ករណីឃាតដែលកើតឡើងដោយសម្លាប់មនុស្សនៅមាត់ព្រែកកប់កំផ្លោកក្នុងទឹកកាលពីថ្ងៃទី២០ ខែវិច្ឆិកានោះសមត្ថកិច្ចចាប់ជនសង្ស័យបាន២នាក់។
សមត្ថកិច្ចបានឱ្យដឹងថា កាលពីយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១កម្លាំងជំនាញបានតាមស្រាវជ្រាវករណីឃាតកម្មនៅ ភូមិកំពង់រទេះ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាលដោយចាប់ជនសង្ស័យបាន២នាក់ក្នុងចំណោមបក្ខពួក៣នាក់។
បុរសដែលគេសម្លាប់ឈ្មោះចិន្តា សុវណ្ណារិទ្ធិ អាយុ៤១ឆ្នាំជាកម្មករសំណង់នៅភូមិឃុំកើតហេតុ។រីឯជនសង្ស័យ៣នាក់តែចាប់បាន២នាក់ឈ្មោះផន សីហាក់ អាយុ៣៤ឆ្នាំ ឈ្មោះ ផន សីហា អាយុ៣៣ឆ្នាំនិងម្នាក់ទៀតកំពុងគេចខ្លួន។
ពួកគេនៅភូមិកំពង់រទេះ ឃុំកោះចិន ស្រុកពញាឮ ខេត្ត កណ្តាល ។ វត្ថុតាងរឹបអូសបានកាំបិតកញ្ចែត១-ញញួរ១-នាឡិកា១ ។បច្ចុប្បន្ន ជនសង្ស័យត្រូវបាននាំយកទៅអធិការដ្ឋានស្រុកពញាឮ ដើម្បីកសាងសំណុំរឿងបញ្ជូនបន្ត៕