ព័ត៌មានសន្តិសុខសង្គម

ត្រៀមបញ្ជូនបុរស៣នាក់ ករណីលួចប្រេងម៉ាស៊ីនទៅតុលាការ

ភំ្នពេញ៖កម្លាំងនគរបាលខណ្ឌឫស្សីកែវបានចាប់ជនសង្ស័យ៣នាក់ករណីលួចប្រេងម៉ាស៊ីនចំនួន១០ហ្វុយស្មើ២ពាន់លីត្រនិងត្រៀមបញ្ជូនទៅតុលាការ។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យ៣នាក់ ត្រូវនគរបាលខណ្ឌឫស្សីកែវបានចាប់ខ្លួនជាបន្តបន្ទាប់ករណីលួចប្រេងម៉ាស៊ីននៅឃ្លាំងលេខ៥២ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ កាលពីរសៀលថ្ងៃទី២២ ខែវិច្ឆិកា។
ម្ចាស់ប្រេងឈ្មោះមាស វិបុល ភេទប្រុស អាយុ៤៩ឆ្នាំ ជាអគ្គនាយកក្រុមហ៊ុនអ៊ិម វិបុល ខូអ៊ិលស៊ីឌី នៅខណ្ឌឫស្សីកែវ ។រីឯជនសង្ស័យឈ្មោះសំ ចាន់ណា អាយុ៤២ឆ្នាំនៅខេត្តកំពត ។ឈ្មោះ ម៉ៅ មករា អាយុ៣០ឆ្នាំនៅ ខណ្ឌមានជ័យ និងឈ្មោះលឹម ឧត្តម អាយុ៣២ឆ្នាំនៅ ខណ្ឌពោធិសែនជ័យ ។
សមត្ថកិច្ចរឹបអូសវត្ថុតាងមានារថយន្ត១គ្រឿងប្រភេទទ្រុងដឹកទំនិញរបស់ជនសង្ស័យ-ម៉ូតូ១គ្រឿង របស់ជនសង្ស័យ-ប្រេងម៉ាស៊ីនចំនួន១០ហ្វុយក្នុង១ហ្វុយចំណុះ២០០លីត្រ។ប្រេងទាំងនេះបានប្រគល់ឱ្យម្ចាស់វិញ។បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកសាងសំណុំរឿងត្រៀមបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *