ព័ត៌មានសន្តិសុខសង្គម

ត្រៀមបញ្ជូនជនសង្ស័យ៨នាក់ពាក់ព័ន្ធគ្រឿងញៀនទៅតុលាការ

មណ្ឌលគិរី៖កម្លាំងនគរបាលជំនាញខេត្តមណ្ឌលគិរីសហការបង្ក្រាបដោយចាប់ជនសង្ស័យ ចំនួន៨នាក់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀននឹងត្រៀមបញ្ជូនទៅតុលាការ។
សមត្ថកិច្ចបានឱ្យដឹងថា ការបង្ក្រាបនោះគឺកម្លាំងប្រឆាំងគ្រឿងញៀនខេត្ត-នគរបាលស្រុកកែវសីមាបានចុះបង្ក្រាបនៅភូមិស្រែអូរណា ឃុំស្រែខ្ទុម ស្រុកកែវសីមា កាលពីរសៀលថ្ងៃទី១៨ ខែកក្កដាឆ្នាំ២០២២។ជនសង្ស័យទាំង៨នាក់ត្រូវផ្នែកនគរបាលជំនាញខេត្តមណ្ឌលគិរីវបានកសាងសំណុំរឿងដើម្បីចាតើកាតតាមនីតិវិធី។
វត្ថុតាងដកហូតបាន សារធាតុញៀនក្រាមពណ៌សថ្លាចំនួន១២កញ្ចប់-ទូរសព្ទ៧គ្រឿង-ជញ្ជីងថ្លឹងគ្រឿងញៀនមួយគ្រឿង-ថង់វិចខ្ចប់និងឧបករណ៍កែច្នៃសម្រាប់សេពគ្រឿងញៀនមួយចំនួន-ម៉ូតូ៤គ្រឿង-កន្រ្តៃ១ដើម៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *