ព័ត៌មានសន្តិសុខសង្គម

បញ្ជូនជនសង្ស័យប្រុសស្រី៣នាក់ ពាក់ព័ន្ធគ្រឿងញៀនទៅតុលាការ

កំពត៖កម្លាំងអាវុធហត្ថខេត្តកំពតកាលពីថ្ងៃទី១០ ខែឧសភាឆ្នាំ២០២៣បានចាប់ជនសង្ស័យប្រុសស្រី៣នាក់ពាក់ព័ន្ធគ្រឿងញៀន និងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ។
មន្ត្រីអាវុធហត្ថខេត្តកំពតបានឱ្យដឹងថា កម្លាំងមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសគ្រឿងញៀន អាវុធហត្ថខេត្តជាមួយអាវុធហត្ថក្រុងកំពតបានចុះបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់ គ្រឿងញៀនខុសច្បាប់នៅភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត។
ក្នុងនោះបានចាប់ប្រុសស្រីចំនួន៣នាក់ឈ្មោះ គាត ចាន់សុផាត អាយុ៣៦ឆ្នាំជាកម្មករទឹកកក នៅភូមិតាដឹម សង្កាត់អណ្អូងខ្មែរ ក្រុងកំពត។ឈ្មោះ ម៉ៅ ស្រីអែម ភេទស្រី អាយុ៣០ឆ្នាំនិងឈ្មោះ សុខ ម៉ារី ភេទស្រី អាយុ៣៣ឆ្នាំ។ស្ត្រី២នេះធ្វើការហាងខារ៉ាអូខេនៅភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត។
ពេលឃាត់ខ្លួនសមត្ថកិច្ចបានដកហូតវត្ថុតាងមាន-គ្រឿងញៀនច្រើនប្រភេទសរុបចំនួន៣២កញ្ចប់-ម៉ូតូមួយគ្រឿង-ទូរសព្ទចំនួន៤គ្រឿង។ក្រុមជនសង្ស័យត្រូវសមត្ថកិច្ចបានយកធ្វើតេស្ត រកមេរោគកូវីដ១៩តែអវិជ្ជមាន។បច្ចុប្បន្នកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅថ្ងៃនេះដើម្បីចាត់ការតាមនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *