ព័ត៌មានសន្តិសុខសង្គម

ក្មេងប្រុសម្នាក់ ទៅលេងទឹកស្រះ លង់ស្លាប់ ពេលម្ដាយរវល់ទៅផ្សារ

បន្ទាយមានជ័យ៖ក្មេងប្រុសម្នាក់ទៅលេងទឹកស្រៈបណ្តាលលង់ស្លាប់ពេលម្តាយរវល់ទៅផ្សារ នៅភូមិបែកចាន ស្រុកស្វាយចេកកាលពីម៉ោងជាង៩ថ្ងៃទី៥ ខែមករាឆ្នាំ២០២២។
សមត្ថកិច្ចបានបញ្ជាក់ថា ក្មេងប្រុសដែលលង់ទឹកស្លាប់ឈ្មោះហួ ផារិន អាយុ៧ឆ្នាំម្តាយឈ្មោះ ហួ ឆវី អាយុ ៣៥ ឆ្នាំជាស្ត្រីមេម៉ាយរស់នៅភូមិឃុំខាងលើ។
ស្រ្តីជាម្តាយបានឱ្យដឹងថា ព្រឹកឡើងនាងរវល់មករកទិញអីវ៉ាន់នៅផ្សារសិរីសោភ័ណសម្រាប់ទុកលក់ ហើយទុកកូនចោលម្នាក់ឯងនៅផ្ទះ។លុះត្រឡប់ពីផ្សារមកវិញមិនឃើញកូននៅផ្ទះដើរហៅរកកូនប្រុសមិនឃើញឆ្លើយសង្ស័យប្រាប់អ្នកជិតខាងជួយរកឃើញកូនប្រុសលង់ទឹកស្រះស្លាប់។
មន្ត្រីនគរបាលប៉ុស្តិ៍ឃុំស្វាយចេកបានប្រាប់ថា ក្រោយទទួលព័ត៌មានក្មេងប្រុសលង់ទឹកស្លាប់បានចុះទៅពិនិត្យសាកសពឃើញថាក្មេងប្រុសពិតជាបានលង់ទឹកស្លាប់ពិតមែន៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *