ព័ត៌មានសន្តិសុខសង្គម

រថយន្តបុកជាមួយម៉ូតូ បណ្ដាលឱ្យ៤នាក់ ឪពុកម្ដាយនិងកូនរងរបួស

ភ្នំពេញ៖គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តម៉ាក KIA បានបុកជាមួយម៉ូតូហុងដាឌ្រីមជិះឌុបគ្នា៤នាក់បណ្ដាលឱ្យរងរបួសធ្ងន់ស្រាលទាំង៤នាក់រីឯម៉ូតូក៏បានរងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍នេះបានកើតឡើងនៅតាមផ្លូវបេតុងក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យកាលពីម៉ោង៧ព្រឹកថ្ងៃទី១៩ ខែកញ្ញាឆ្នាំ២០២២។សាក្សីបានឱ្យដឹងថា មុនកើតហេតុគេបានឃើញរថយន្តម៉ាក KIA ផ្លាកលេខ ភ្នំពេញ 2BA-3071 បើកបរពីត្បូងទៅជើង។ ចំណែកម៉ូតូម៉ាកហុងដាឌ្រីផ្លាកលេខ ភ្នំពេញ 1DG-7741 ជិះគ្នា៤នាក់ប្ដីប្រពន្ធនិងកូន២នាក់។មកដល់ផ្លូវបែកជាបួនក៏ត្រូវរថយន្តបុកអូសប្រមាណ៥-៦ម៉ែត្រ បណ្ដាលឱ្យរងរបួសធ្ងន់ស្រាលទាំង៤នាក់និងម៉ូតូខូចខាតយ៉ាងដំណំ។
ក្រោយកើតហេតុបុរសជាប្ដីដែលរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ។នគរបាលប៉ុស្តិ៍ត្រពាំងក្រសាំងក៏បានចុះនាំយករថយន្តនិងម៉ូតូទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *