ព័ត៌មានសន្តិសុខសង្គម

បើករថយន្តបំពានចំណែកផ្លូវ បុកម៉ូតូមកពីមុខបណ្ដាលឲ្បុរសម្នាក់ស្លាប់ភ្លាមយ

កណ្ដាល៖រថយន្តទំនើបត្រូវអ្នកបើកបរបានប្រើល្បឿនលឿនបំពានចូលគន្លងផ្លូវម្ខាងទៀត បុកម៉ូតូមកពីមុខពេញទំហឹងបណ្តាលឱ្យបុរសបើកម៉ូតូស្លាប់ភ្លាម។
ហេតុការណ៍នេះបានកើតឡើងនៅលើផ្លូវជាតិលេខ១ ក្នុងភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាលកាលពីរំលងអធ្រាត្រចូលថ្ងៃទី១៩ ខែកញ្ញាឆ្នាំ២០២២។សមត្ថកិច្ចបានឱ្យដឹងថា អ្នកបាត់បង់ជីវិតឈ្មោះ គង់ ធារ៉ា អាយុ៤៥ឆ្នាំនៅភូមិកណ្តាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ជនរងគ្រោះបើកម៉ូតូម៉ាកហុងដាឌ្រីមផ្លាកលេខកណ្តាល1AO- 0272 ខូចខាតស្ទើរទាំងស្រុង។ចំណែករថយន្តម៉ាកហ៊ីយ៉ាន់ដាយស្តារិចផ្លាកលេខស្វាយរៀង 2A- 8399 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណក្រោយបង្កហេតុបានរត់គេចខ្លួនបាត់។ករណីនេះនគរបាលចរាចរណ៍បានបញ្ជាក់ថាអ្នកបើកបររថយន្តមានការធ្វេសប្រហែសបើករំលោភបំពានចូលចំណែកផ្លូវម្ខាងទៀតបង្កជាគ្រោះថ្នាក់តែម្តង៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *