ព័ត៌មានសន្តិសុខសង្គម

បញ្ជូនជនជាតិដើមភាគតិចច្រាយ៣នាក់ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន

 

រតនគិរី៖កម្លាំងនគរបាលកាលពីរសៀលថ្ងៃ៨ខែធ្នូ បានចាប់ជនសង្ស័យ៣នាក់ ជាជនជាតិដើមភាគតិចច្រាយ ពាក់ព័ន្ធករណីគ្រឿងញៀនជាមួយវត្ថុតាង ហើយកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅថ្ងៃនេះ។

កម្លាំងប្រតិបតិ្តការបានឱ្យដឹងថា សមត្ថកិច្ចប្រឆាំងបទល្មើសគ្រឿងញៀនខេត្ត ជាមួយនគរបាលប៉ុស្តិ៍យ៉ាទុង បានសហការបង្រ្កាបករណីគ្រឿងញៀន ដោយឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់។ក្នុងនោះសមត្ថកិច្ចដកហូតវត្ថុតាង-ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀន១កញ្ចប់-ទូរសព្ទ១គ្រឿង-ម៉ូតូ៣គ្រឿង-កាំភ្លើងកែច្នៃ១ដើម-ជញ្ជីង១គ្រឿង-ឧបករណ៍សេពគ្រឿងញៀន និងសម្ភារពាក់ព័ន្ធបទល្មើសមួយចំនួន។

ប្រភពដដែលបានបន្តថា ជនសង្ស័យ-ឈ្មោះ សល់ ថូ អាយុ១៦ឆ្នាំ-ឈ្មោះ សេវ ពុធ អាយុ៣១ឆ្នាំ និងឈ្មោះ រចំ ធិ អាយុ២០ឆ្នាំ។ពួកគេទាំង៣នាក់ជាជនជាតិដើមភាគតិចច្រាយ នៅភូមិសុស-ភូមិពាក់ ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *