ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចបន្តការស្រាវជ្រាវករណីបុរសម្នាក់ស្លាប់ហើមស្អុយនៅក្នុងផ្ទះ

ព្រះសីហនុ៖សមត្ថកិច្ចបន្តការស្រាវជ្រាវករណីបុរសម្នាក់គេឃើញដេកស្លាប់នៅក្នុងផ្ទះមិនដឹង ពីពេលណាទាល់តែហើមធំក្លិនស្អុយទើបបង្កភ្ញាក់ផ្អើលកាលពីរសៀលថ្ងៃទី១៧ ខែកក្កដា។
មន្ត្រីអាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា ហេតុការណ៍ខាងលើបានកើតឡើងនៅម្ដុំសេតេទល់មុខច្រកចូលសាលាឡាយហ៍ស្ថិតនៅសង្កាត់លេខ២ ក្រុងព្រះសីហនុ។សពឈ្មោះលីម ទួន ភេទប្រុស អាយុ៤១ឆ្នាំជាបុគ្គលិកកាស៊ីណូ“ហូលីដេផាលេស”នៅសង្កាត់លេខ២ខេត្តព្រះសីហនុ។
ប្រជាពលរដ្ឋបានបំភ្លឺថា បុរសដែលស្លាប់មានជំងឺប្រចាំកាយ-លើសឈាមនិងទឹកនោមផ្អែមស្នាក់នៅផ្ទះតែឯង។ក្រោយភ្ញាក់ផ្អើលនគរបាលជំនាញបច្ចេកទេសវិទ្យាសាស្ត្រខេត្តព្រះសីហនុបានចុះពិនិត្យធ្វើកោសល្យវិច្ច័យលើសាកសពរួចហើយបានសន្និដ្ឋានបថមថា សពអាចស្លាប់ដោយសារគាំងបេះដូង។
ប៉ុន្តែទោះយ៉ាងនេះក្តីសមត្ថកិច្ចបន្តការស្រាវជ្រាវបន្ថែមទៀតដើម្បីឱ្យដឹងការពិតក្នុងករណីស្លាប់នេះ។បន្ទាប់មកសពត្រូវបានបញ្ជូនទៅរក្សាទុកនៅមន្ទីរពេទ្យបង្អែកខេត្តចម្ការចេករង់ចាំគ្រួសារមកទទួលយកទៅធ្វើបុណ្យ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *