ព័ត៌មានសន្តិសុខសង្គម

អ្នករស់នៅតាមផ្លូវក្រចេះ-ឆ្លូងព្រួយបារម្ភឡានដឹកឈើបើកលឿនងាយបង្កគ្រោះថ្នាក់

ក្រចេះ៖អ្នករស់នៅតាមដងផ្លូវក្រចេះ-ឆ្លូងមានការព្រួយបារម្ភខ្លាចមានគ្រោះថ្នាក់ប្រការណាមួយបង្កឡើងដោយក្រុមរថយន្តដឹកឈើរៀងរាល់យប់តែងតែបើកលឿនពេញផ្លូវ។
ប្រជាពលរដ្ឋបានឱ្យដឹងថា ពេលរថយន្តអ្នកដំណើរឆ្លងកាត់តាមផ្លូវក្រចេះ-ឆ្លូងប៉ះចំក្រុមរថយន្តដឹកឈើក្រុមរថយន្តដឹកឈើនោះមិនឱ្យរថយន្តអ្នកដំណើរទៅមុនទេគឺពួកគេតែងតែបើករេចុះឡើងពេញផ្លូវ។ប្រភពដដែលបានបន្តថា ចាប់ពីម៉ោង១២យប់រហូតដល់ទៀបភ្លឺមានក្បួនរថយន្តជាច្រើនគ្រឿងដឹកឈើ និងដឹកគ្រឿងសង្ហារឹមបើកក្នុងល្បឿនលឿន។
រថយន្តទាំងនោះមានចេញពីខេត្តស្ទឹងត្រែងផងនិងក្នុងខេត្តក្រចេះ។រាល់យប់រថយន្តដឹកជញ្ជូនឈើកាត់តាមផ្លូវលេខ៧៣ ផ្លូវឆ្លូង-ទៅស្រុកឆ្លូងខេត្តក្រចេះសំដៅទៅដេប៉ូនានាក្នុងស្រុកក្រូចឆ្មាខេត្តត្បូងឃ្មុំនិងទីក្រុងភ្នំពេញរាល់យប់។
ចំណែកសមត្ថកិច្ចនៅតាមដងផ្លូវហាក់មើលមិនឃើញរថយន្តដឹកឈើទាំងនោះទេ។ទាល់តែរថយន្តដឹកឈើជួបគ្រោះថ្នាក់ចរាចរណ៍ដោយប្រការណាមួយទើបមានកម្លាំងសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *