ព័ត៌មានសន្តិសុខសង្គម

ចងកសម្លាប់ខ្លួននៅលើផ្ទះ សមត្ថកិច្ចកំពុងរកមូលហេតុ

ស្វាយរៀង៖បុរសម្នាក់បានចងកសម្លាប់ខ្លួននៅលើផ្ទះត្រូវក្រុមគ្រួសារនិងសមត្ថកិច្ចកំពុងរកមូលហេតុនៃការធ្វើអត្តឃាតនេះ។
នគរបាលក្រុងស្វាយរៀងបានឱ្យដឹងថា ហេតុការណ៍បានកើតឡើងនៅភូមិចុងព្រែក សង្កាត់ស្វាយរៀង ខេត្តស្វាយរៀងកាលពីរសៀលថ្ងៃទី២៨ ខែធ្នូឆ្នាំ២០២១។អត្តឃាតជនឈ្មោះវ៉ា សុវណ្ណមិនា អាយុ៣១ឆ្នាំម្ដាយឈ្មោះធន់ ស៊ីយឿន អាយុ៥៦ឆ្នាំរស់នៅទីកន្លែងកើតហេតុ។
បន្ទាប់ពីមានករណីមនុស្សចងកសម្លាប់ខ្លួនកើតឡើងនគរបាលជំនាញនិងគ្រូពេទ្យបានចុះពិនិត្យហើយបានប្រាប់ថា នៅលើខ្លួនសពមិនមានស្លាកស្នាមអ្វីដែលសម្គាល់ថាជារឿងឃាតកម្មឡើយ។ក្រុមគ្រួសារមិនបានបញ្ជាក់ពីមូលហេតុពិតប្រាកដនៃការធ្វើអត្តឃាតនេះឡើយ។
ប៉ុន្តែអ្នកដែលបានស្គាល់បានអះអាងថា បុរសនេះទំនងប្រើប្រាស់គ្រឿងញៀនហួសកម្រិតរហូតវង្វេងស្មារតីឈានដល់ចងកសម្លាប់ខ្លួនបែបនេះ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *