ព័ត៌មានសន្តិសុខសង្គម

ជនសង្ស័យនិងគ្រឿងញៀន៤៨កញ្ចប់ត្រូវបញ្ជូនទៅតុលាការ

ឧត្តរមានជ័យ៖កម្លាំងនគរបាលខេត្តឧត្តរមានជ័យបានបញ្ជូនជនសង្ស័យម្នាក់ជាមួយវត្ថុតាងគ្រឿងញៀនចំនួន៤៨កញ្ចប់ត្រូវបញ្ជូនទៅតុលាការ។


សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យរួបនេះជាមុខសញ្ញាជួញដូរគ្រឿងញៀនត្រូវបានផ្នែកជំនាញចាប់ខ្លួនរួមជាមួយគ្រឿងញៀនចំនួន៤៨កញ្ចប់នៅភូមិអភិវឌ្ឍន៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យកាលពីរសៀលថ្ងៃទី២៧ ខែធ្នូឆ្នាំ២០២១។
ក្រោយពីចាប់ខ្លួនបានម្នាក់កម្លាំងនគរបាលខេត្តកំពុងស្រាវជ្រាវរកបក្ខពួកបន្តទៀត។ក្នុងនោះ រឹបអូសវត្ថុតាងគ្រឿងញៀនប្រភេទមេតំហ្វេតាមីនប្រភេទម៉ាទឹកកកចំនួន៤៨កញ្ចប់ទម្ងន់៧៧៤ក្រាម។បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *