ព័ត៌មានសន្តិសុខសង្គម

រថយន្តកុងតឺន័របុកជាមួយម៉ូតូ បណ្តាលឲ្យបុរសម្នាក់ស្លាប់

កំពង់ស្ពឺ៖គ្រោះចរាចរណ៍មួយបានកើតឡើងរវាងរថយន្តកុងតឺន័របុកជាមួយម៉ូតូបណ្តាលឱ្យបុរសម្នាក់ស្លាប់នៅលើផ្លូវជាតិលេខ៤ ភូមិត្រពាំងអត់ទឹក ឃុំគីរីវ័ន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីយប់ថ្ងៃទី២៨ ខែធ្នូឆ្នាំ២០២១។


មន្ត្រីនគរបាលបានឱ្យដឹងថា មុនកើតហេតុរថយន្តកុងតឺន័រម៉ាកHINO ផ្លាកលេខភ្នំពេញ 3D-5287 ។រថយន្តនេះបើកពីលិចទៅកើតបានបុកជាមួយម៉ូតូម៉ាកហុងដាឌ្រីមផ្លាកលេខកំពង់ស្ពឺ 1U-2807 បើកបរដោយឈ្មោះសេង ស៊ុយ ភេទប្រុស អាយុ៣៣ឆ្នាំនៅភូមិស្វាយជ្រុំ ឃុំអូរ ស្រុកភ្នំស្រួច បណ្តាលឱ្យស្លាប់។ ចំពោះអ្នកបើកបររថយន្តក្រោយកើតហេតុបានចុះគេចខ្លួន បាត់។
បន្ទាប់មកសមត្ថកិច្ចបានយកមធ្យោបាយទាំង២ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួចដើម្បីចាត់ការតាមច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *