ព័ត៌មានសន្តិសុខសង្គម

រថយន្តបុកជាមួយម៉ូតូ បណ្ដាលឲ្យស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់

 

ស្វាយរៀង៖រថយន្តម៉ាកហាយឡែនឌ័រ បានបុកជាមួយម៉ូតូពេញទំហឹង បណ្ដាលឱ្យបុរសម្នាក់ស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់។គ្រោះថ្នាក់ចរាចរណ៍នេះនៅផ្លូវជាតិលេខ១ ក្នុងភូមិព្នៅ ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង កាលពីយប់ថ្ងៃទី១៩ ខែធ្នូ។

កម្លាំងនគរបាលចុះវាសវែងបានឱ្យដឹងថា បុរសបាត់បង់ជីវិតឈ្មោះ ពិន សំណាង អាយុ១៧ឆ្នាំជាកម្មកររោងចក្រ នៅភូមិកន្ទួតប្រោង ឃុំគោកព្រីង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។អ្នករងរបួសធ្ងន់ឈ្មោះ ពិន ដានូ អាយុ១៩ឆ្នាំជាកម្មកររោងចក្រ នៅភូមិ ឃុំជាមួយគ្នា។

ជនរងគ្រោះជិះម៉ូតូឌុបគ្នាម៉ាកហុងដាឌ្រីម ផ្លាកលេខស្វាយរៀង1U-9265។ចំណែកតៃកុងរថយន្តត្រូវសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ សាត អូន អាយុ៣៧ឆ្នាំជាងអ៊ីនធឺណែត នៅភូមិសស្វាយ សង្កាត់ចេក ក្រុង/ខេត្តស្វាយរៀង ។ បន្ទាប់កើតហេតុអ្នករងរបួសធ្ងន់ ត្រូវបានគេជួយដឹកទៅមន្ទីរពេទ្យ។ចំណែកសពសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ។រីឯមធ្យោបាយទាំង២ផ្នែកជំនាញ បានយកទៅទុកនៅអធិការដ្ឋាន នគរបាលស្រុកស្វាយជ្រំដើម្បីបន្តនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *