ព័ត៌មានជាតិ

សកម្មភាពការងារថ្ងៃទី១៨ ធ្នូ ឆ្នាំ ២០២៣ នៃក្រុមការងារមន្ទីរសាធារណការនិងដឹកជញ្ជូន បានចុះជួសជុលថែទាំកំណាត់ផ្លូវជាតិ នៅតាមបណ្ដាខេត្ត

 

ក្នុងថ្ងៃទី១៨ធ្នូ ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តតាកែវ កំពង់ស្ពឺ បាត់ដំបង កែប ត្បូងឃ្មុំ ប៉ៃលិន កំពង់ចាម ស្វាយរៀង ព្រៃវែង និងកំពត បានចុះជួសជុលថែទាំលើផ្លូវជាតិនៅតាមបណ្ដាខេត្ត មានដូចជា៖ លេខ៣ លេខ៥ លេខ៦ លេខ៧ លេខ៨ លេខ១១ លេខ១៨ លេខ៣១A លេខ៣៣A លេខ៥៧B១ លេខ៥៧B២ លេខ៥៩។

សូមបញ្ជាក់ថា ក្រៅពីការចុះថែទាំលើកំណាត់ផ្លូវជាតិ ផ្លូវខេត្ត នេះ ក្រុមការងារក៏បានធ្វើការជួសជុលលើផ្លូវមួយចំនួនផ្សេងទៀត ដែលរងការខូចក្លាយជាជង្ហុកសំបុកមាន់ ក៏ត្រូវបានចុះអនុវត្តធ្វើជាប្រចាំដើម្បីឱ្យមានភាពល្អប្រសើរ ធ្វើយ៉ាងណាជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ឱ្យកាន់តែមានភាពងាយស្រួល និងការដឹកជញ្ជូនទំនិញឆ្លងកាត់ បានចំណេញពេលវេលា ចំណេញថវិកា ព្រមទាំងបង្កើននូវសោភ័ណភាពតាមដងផ្លូវផងដែរ។

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *