ព័ត៌មានសន្តិសុខសង្គម

បើករថយន្តទំនើបក្រឡាប់ បណ្ដាលឲ្យបុរសចិនម្នាក់ស្លាប់ តៃកុងរត់បាត់

កោះកុង៖បុរសម្នាក់បើករថយន្តទំនើបក្នុងល្បឿនលឿន ចុះចំណោតក៏ក្រឡាប់ខ្លួនឯងបណ្តាលឱ្យបុរសជនជាតិចិនម្នាក់ស្លាប់ ហើយតៃកុងបានរត់គេចខ្លួនបាត់។
សមត្ថកិច្ចបានឱ្យដឹងថា មុនកើតហេតុមានរថយន្តម៉ាកតូយ៉ូតាអាល់ហ្វាត ផ្លាកលេខភ្នំពេញ 2BM-9857 តៃកុងបានប្រើល្បឿនលឿនក៏ក្រឡាប់ដោយខ្លួនឯង។ហេតុការណ៍បានកើតឡើងនៅម្តុំចំណោតអូរជ្រៅ ផ្លូវជាតិលេខ៤៨ ស្ថិតក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុងកាលពីម៉ោង៩យប់ថ្ងៃទី៥ ខែកុម្ភៈ។
គ្រោះថ្នាក់ចរាចរណ៍ខាងលើបណ្ដាលឱ្យបុរសជនជាតិចិនម្នាក់ ឈ្មោះ CAI JINHUI អាយុ៣៤ឆ្នាំបានស្លាប់ភ្លាមនៅនឹងកន្លែង។ចំណែកអ្នកបើកបររថយន្តរបួសតិចតួចបានរត់គេចខ្លួនបាត់។សពត្រូវបានសមត្ថកិច្ចនាំទៅតម្កល់នៅវត្តសាលាម្នាងរង់ចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *