ព័ត៌មានសន្តិសុខសង្គម

សុំឱ្យរដ្ឋមន្ត្រីក្រសួងព័ត៌មាន ផ្សព្វផ្សាយឡានបុកគេស្លាប់ បើករត់បាត់បន្សល់ផ្លាកលេខ

ភ្នំពេញ៖គ្រួសារជនរងគ្រោះស្នើរដ្ឋមន្រ្តីក្រសួងព័ត៌មាន ជួយផ្សព្វផ្សាយករណីរថយន្តបុកមនុស្សស្លាប់បើករត់ បន្សល់តែផ្លាកលេខនិងសុំសមត្ថកិច្ចតាមចាប់រថយន្តបង្ក ដើម្បីរកយុត្តិធម៌ជូនអ្នកស្លាប់។
តាមគណនីFacebook ផ្លូវការរបស់លោកខៀវ កញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបង្ហោះកាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ ពីករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលទទួលបានពីសាច់ញាតិជនរងគ្រោះផ្ទាល់។ក្រុមគ្រួសារជនរងគ្រោះសុំឱ្យប្រព័ន្ធផ្សព្វផ្សាយនិងសមត្ថកិច្ចជួយស្វែងរក រថយន្តបង្កនិងអ្នកបើកបរ ចូលខ្លួនមកដោះស្រាយចំពោះមុខច្បាប់។
ក្នុងខ្លឹមសារទាំងស្រុងរបស់លោករដ្ឋមន្រ្តីក្រសួងព័ត៌មាន បានសរសេរហើយបង្ហោះថា “សូមគោរពជំរាបសួរ ឯកឧត្តមខ្ញុំមានរឿងមួយចង់ឱ្យឯកឧត្តមជួយផ្សាយ ព្រោះប្អូនប្រុសរបស់ខ្ញុំ ជួបគ្រោះថ្នាក់ចរាចរណ៍ពេលចេញពីធ្វើការត្រឡប់ទៅផ្ទះវិញ កាលពីយប់ថ្ងៃទី៣ ខែកុម្ភៈឆ្នាំ២០២៣។
ក្រោយបុកមនុស្សស្លាប់រថយន្តបង្កបានបើករត់បាត់បន្សល់តែផ្លាកលេខរថយន្តភ្នំពេញ 2BG-5454 នៅកើតហេតុលើផ្លូវលេខ៦០៨ ក្នុងខណ្ឌទួលគោក។ប៉ុន្តែតាំងថ្ងៃកើតហេតុមកដល់ពេលនេះមិទាន់មានអ្នកសារព័ត៌មានចុះផ្សាយនៅឡើយទេ។ ប្អូនប្រុសរបស់ខ្ញុំត្រូវបានស្លាប់ពេលទៅដល់មន្ទីរពេទ្យ។សូមឯកឧត្តមមេត្តាជួយចុះផ្សាយផង ដើម្បីឱ្យប្រជាពលរដ្ឋលោកបានឃើញរថយន្តបង្កជួយរាយការណ៍ប្រាប់សមត្ថកិច្ចដើម្បីរកយុត្តិធម៌ឱ្យប្អូនខ្ញុំ”៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *