ព័ត៌មានសន្តិសុខសង្គម

បើកម៉ូតូលឿនជ្រុល បុករថយន្តពីក្រោយបណ្ដាលឲ្យរងរបួសធ្ងន់

បាត់ដំបង៖បុរសម្នាក់បានជិះម៉ូតូក្នុងល្បឿនលឿនជ្រុលទៅបុករថយន្តកំពុងបត់ ចំពីក្រោយពេញទំហឹងបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ។
គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅតាមផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបងកាលពីសៀលថ្ងៃទី៦ ខែកុម្ភៈ។ សាក្សីបានឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្តម៉ាកតូយ៉ូតាព្រូសផ្លាកលេខភ្នំពេញ 2AJ-7827 បើកពីលិចទៅកើត។
មកដល់កន្លែងខាងលើរថយន្តបានបត់ឆ្វេង ស្រាប់តែមានម៉ូតូម៉ាកហុងដាឌ្រីមផ្លាកលេខ បន្ទាយមានជ័យ 1T-1305 បើកក្នុងល្បឿនលឿនបានជ្រុលទៅបុករថយន្តពីក្រោយបណ្តាលឱ្យដួលរងរបួសធ្ងន់ធ្ងរ។ក្រោយមកផ្នែកនគរបាលចរាចរណ៍បានចុះជួយដឹកជនរងគ្រោះទៅមន្ទីរពេទ្យភ្លាមៗ ។ចំណែកមធ្យោបាយទាំង២គ្រឿងយកទៅរក្សាទុក ដើម្បីរង់ចាំភាគីសងខាងចូលខ្លួនដោះស្រាយពេលក្រោយ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *