ព័ត៌មានសន្តិសុខសង្គម

ឆេះរថយន្ត៣គ្រឿង សង្ស័យគេលួចដុតសមត្ថកិច្ចកំពុងស្រាវជ្រាវ

ភ្នំពេញ៖សមត្ថកិច្ចកំពុងស្រាវជ្រាវរកមូលហេតុករណីឆេះរថយន្ដចំនួន៣គ្រឿងបន្តគ្នាក្នុងពេលតែមួយដែលសង្ស័យមានគេលួចដុតនៅសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យវេលាទៀបភ្លឺចូលថ្ងៃទី៩ ខែមេសាឆ្នាំ២០២២។
មន្ត្រីមូលដ្ឋានបានឱ្យដឹងថា ក្នុងហេតុការណ៍នេះសង្ស័យមានអ្នកលួចដុតទើបឆេះម្តងទាំង៣គ្រឿងដំណាលគ្នាបែបនេះ។ករណីឆេះរថយន្តខាងលើសមត្ថកិច្ចមិនទាន់ដឹងមូលហេតុពិតប្រាកដនៅឡើយទេ។ពេលកើតហេតុកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញរថយន្តពន្លត់អគ្គិភ័យទៅជួយអន្តរាគមន៍ដើម្បីកុំឱ្យមានការរាលដាលដល់ផ្ទះប្រជាពលរដ្ឋ។
រថយន្តដែលឆេះម៉ាកហាយយឡែនឌឺ ពណ៌សមួយគ្រឿងនិងរថយន្តម៉ាកហ្វត ពណ៌សចំនួន២គ្រឿង។ចំពោះហេតុការណ៍ឆេះរថយន្តខាងលើនេះសមត្ថកិច្ចកំពុងស្រាវជ្រាវ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *