ព័ត៌មានសន្តិសុខសង្គម

ចាប់មនុស្ស៣នាក់ ករណីរក្សាទុកគ្រឿងញៀននិងកាំភ្លើង១ដើម

បាត់ដំប៖សមត្ថកិច្ចបានចាប់ជនសង្ស័យ៣នាក់ជាមុខសញ្ញាពាក់ព័ន្ធករណីគ្រឿងញៀនជាមួយកាំភ្លើងច្នៃ១ដើមក្នុងស្រុកភ្នំព្រឹក។
មន្ត្រីនគរបាលបានឱ្យដឹងថា កម្លាំងជំនាញបានបង្រ្កាបករណីគ្រឿងញៀនបានចាប់ជនសង្ស័យចំនួន៣នាក់ និងវត្តុតាងជាច្រើនទៀត។ ការបង្ក្រាបធ្វើឡើងកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២នៅភូមិភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
ជនសង្ស័យចំនួន៣នាក់-ឈ្មោះ សួន ពុត អាយុ ២០ឆ្នាំនៅភូមិអូរប្រយុទ្ធ ឃុំអូររំដួល ស្រុកភ្នំព្រឹក, ឈ្មោះ ផល ភារម្យ អាយុ២៧ឆ្នាំរស់នៅភូមិពេជ្រចិន្ដា ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក និងឈ្មោះ លេង ចន្នីអាយុ៣១ឆ្នាំនៅភូមិភ្នំអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង ។
វត្ថុតាងរឹបអូសបាន ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទីកចំនួន១៧ កញ្ចប់ សង្ស័យជាសារធាតុ ញៀន , ជញ្ជីងថ្លឹងគ្រឿងញៀនមួយ, គ្រាប់កាំភ្លើងចំនួន៦៩គ្រាប់។ក្នុងនោះមាន គ្រាប់កាំភ្លើងប្រភេទវាំងដឺឡុង ៦៣គ្រាប់, M១៦ ចំនួន៤គ្រាប់, គ្រាប់K៥៤ មួយគ្រាប់ , គ្រាប់AK មួយគ្រាប់, កាំភ្លើងកែឆ្នៃ១ដើម, ទូរសព្ទ៣គ្រឿង និងម៉ូតូ៣គ្រឿង។សមត្ថកិច្ចនគបាលស្រុកកំពុងក សាងសំណុំរឿងបញ្ជូនបន្ត៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *