ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ០២នាក់ ករណីលួចទ្រព្យសម្បត្តិ នៅស្រុកថ្មគោល ខេត្តបាត់ដំបង

បាត់ដំបង៖ នៅថ្ងៃ​ សៅរ៍​១កេីត​ខែ​កត្តិក​ឆ្នាំ​ខាលចត្វាស័ក​ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី​៥​ខែ វិច្ឆិកា​ ឆ្នាំ​២០២​២​វេលាម៉ោង​៨​និង​៣០នាទីអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ​សា​ត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាន​នគរបាលខេត្តបាត់ដំបង​ និង​យោ​បល់​លោកវរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរងផែនការងារនគរ​បាល​ព្រហ្មទ័ណ្ឌ​ លោ​ក​វរ​សេនីយ៍​ទោ​ ប៉ាង​ ផង់ អធិការនគរបាលស្រុកថ្មគោលស្តីទី​ បានចាត់តាំឱ្យលោកវរសេនីយ៍ទោ​ ហៀង​ ប៊ុនថា​ អធិ​ការរងដឹកនាំកម្លាំងផ្នែកជំនាញ​ ធ្វេីការ​ស្រាវជ្រាវរហូតឈានដល់ការនាំខ្លួនឈ្មោះឆាយ​ សៅ​ ហៅ​ ជីភេទប្រុស អាយុ២៤ឆ្នាំមានទី​លំនៅភូមិកណ្តា​លជើងឃុំគោកឃ្មុំ ស្រុកថ្មគោល
និង​ឈ្មោះ​ មាន វុទ្ធីភេទប្រុសអាយុ​៤០ឆ្នាំមានទី​លំនៅ ភូមិច្រនៀងឃុំគោកឃ្មុំស្រុកថ្មគោល​មកកាន់អធិ​ការដ្ឋាននគរបាលស្រុកថ្មគោល ដេីម្បីធ្វេីការសាកសួរស្រាវជ្រាវពាក់ព័ន្ធករណីលួចយកទ្រព្យសម្បត្តិអ្នកដទៃ។

សូ​មជម្រាបជូនថា​ មូលហេតុដែលឈានដល់ការឃាត់ខ្លួនជនសង័្សយខាងលេីនេះគឺកាលពីថ្ងៃទី​៤ខែ​ វិច្ឆិកា​ឆ្នាំ​២០២២​ វេលាម៉ោង៤និង៣០នាទីក្នុងលំនៅរបស់ជនរងគ្រោះឈ្មោះឈ្មោះ ទេព ញ៉ុន ភេទស្រីអាយុ៥៧​ឆ្នាំរស់នៅក្រុមទី២ភូមិកណ្តាលជើងឃុំគោកឃ្មុំស្រុកថ្មគោល​ខេត្តបាត់ដំបង​ ត្រូវជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានចូលលួចគ្រឿងអល័​ង្កា(ខ្សែកមាស)ទម្ងន់០៦ជីនិងប្រាក់បាតថៃចំនួន៤២,០០០បាត(បួនម៉ឺន ពីពាន់បាត)។

នៅពេលបន្ទាប់ជនងរងគ្រោះបានប្តឹងពីករណីនេះមកសមត្ថកិច្ចនគរបាល​ស្រុក​ ហេីយឆ្លងតាមរយៈការស្រាវជ្រាវស៊េីបអង្កេតសមត្ថកិច្ចកំណត់មុខ​សញ្ញាបានរហូតឈានដល់ការឃាត់ខ្លួ​នតែម្តង។

-*វត្ថុតាងដកហូតរួមមាន៖
-ខ្សែរកមាសនិងបណ្តោង(០១ខ្សែ ទម្ងន់០៦ជី)
-ទូស័ពដៃម៉ាកវីវូ០១គ្រឿង

បច្ចុប្បន្ននគរបាលស្រុកបានកសាងសំណុំរឿងចាត់​កាតាម​នីតិវិធី​ច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *