ព័ត៌មានសន្តិសុខសង្គម

ចេញពីធ្វើការ ជិះម៉ូតូជាមួយអ្នកស្គាល់គ្នា ត្រូវម្ចាស់ម៉ូតូឆក់កាបូបយកទៅបាត់!

ភ្នំពេញ៖ស្ត្រីម្នាក់ចេញពីធ្វើការបានជិះម៉ូតូជាមួយអ្នកស្គាល់គ្នាត្រឡប់ទៅផ្ទះវិញត្រូវម្ចាស់ម៉ូតូធ្វើសកម្មភាពឆក់យកកាបូបជិះគេចខ្លួនបាត់។
ករណីនោះបានកើតឡើងនៅត្រង់ក្រោមស្ពានអាកាស៧មករា សង្កាត់ទឹកថ្លាខណ្ឌសែនសុខ កាលពីរំលងអធ្រាត្រចូលថ្ងៃទី៥ ខែធ្នូ។ ស្ត្រីរងគ្រោះបានឱ្យដឹងថា មុនកើតហេតុនាងបានចេញពីធ្វើការក្នុងហាងផឹកស៊ីមួយនៅម្តុំសួនសុបិនចម្ការព្រីងដោយនាងមានសភាពស្រវឹងស្រឿងៗក៏ជិះម៉ូតូម៉ាក MSX ជាមួយអ្នកស្គាល់គ្នាត្រឡប់ទៅផ្ទះវិញនៅម្តុំវត្តសំរោងអណ្ដែត។
ដល់ពាក់កណ្ដាលផ្លូវនាងក៏ឱ្យម៉ូតូឈប់ដើម្បីចូលបន្ទប់ទឹកស្រាប់តែម្ចាស់ម៉ូតូឆក់កាបូបស្ពាយជិះគេចខ្លួនបាត់តែម្តង។នៅក្នុងកាបូបនោះមានប្រាក់២០០ដុល្លារ-ទូរសព្ទមួយគ្រឿង-ចិញ្ចៀនមួយវង់-ខ្សែកមួយខ្សែ-ខ្សែដៃមួយខ្សែ-សរុបជាទឹកប្រាក់ជាង១.០០០ដុល្លារ ។ក្រោយពេលកើតហេតុស្រ្តីរងគ្រោះបានទៅប្តឹងនគរបាលប៉ុស្តិ៍រដ្ឋបាលដើម្បីសុំឱ្យជួយអន្តរាគមន៍ស្រាវជ្រាវចាប់ជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *