ព័ត៌មានសន្តិសុខសង្គម

បើកម៉ូតូបុកបង្កាន់ដៃស្ពានបណ្ដាលឱ្យស្លាប់ម្នាក់របួសធ្ងន់ម្នាក់

 

កំពត៖នារីម្នាក់បានស្លាប់ចំណែកយុវជនម្នាក់ទៀតរងរបួសធ្ងន់ដោយសារបើកម៉ូតូឌុបគ្នាររួចជ្រុលបុកបង្កាន់ដៃស្ពាន។ហេតុការណ៍នេះបានកើតឡើងនៅលើកំណាត់ផ្លូវជាតិ៣ក្នុងភូមិពស់ពង ឃុំនារាយណ៍ ស្រុកឈូកខេត្តកំពតកាលពីយប់ថ្ងៃទី១៤ខែមេសាឆ្នាំ២០២១។

មន្ត្រីនគរបាលស្រុកឈូកបានឱ្យដឹងថា៖នារីដែលស្លាប់ឈ្មោះវ៉ាន់ចន្ទីអាយុ២២ឆ្នាំមានទីលំនៅភូមិកំពង់ត្នោតឃុំកូនសត្វស្រុកទឹកឈូខេត្តកំពត។ចំណែកយុវជនដែលរងរបួសឈ្មោះទិត រស្មី អាយុ ២៤ឆ្នាំ រស់នៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប។

មន្ត្រីដដែលបានបន្តថា៖ករណីគ្រោះថ្នាក់ចរាចរណ៍មួយនេះបង្កឡើងដោយខ្លួនឯងគឺយុវជនយុវនារីពីរនាក់ជិះម៉ូតូគ្នាជ្រុលបុកបង្កាន់ដៃស្ពានលើដងផ្លូវជាតិលេខ៣ចន្លោះបង្គោលគីឡូម៉ែត្រលេខ៩៨_៩៩។ភ្លាមៗអ្នកភូមិនាំគ្នាចូលទៅជួយស្រាប់តែឃើញយុវជនជាអ្នកបើកម៉ូតូបានរងរបួសធ្ងន់ចំណែកនារីរួមដំណើរជាមួយបានស្លាប់។

សមត្ថកិច្ចបានបន្តថាៈក្នុងស្ថានភាពបែបនោះអ្នកជិតខាងក៏ទំនាក់ទំនងជាមួយសមត្ថកិច្ចដើម្បីហៅរថយន្តង្គ្រោះបញ្ជូនអ្នករបួសទៅកាន់មន្ទីរពេទ្យ។ចំណែកសពនារីរងគ្រោះត្រូវសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *