ព័ត៌មានសន្តិសុខសង្គម

ម៉ូតូ២គ្រឿងបុកគ្នា បណ្ដាលឲ្យស្លាប់ម្នាក់របួសម្នាក់

តាកែវ៖ម៉ូតូ២គ្រឿងបានបុកគ្នាបណ្តាលឱ្យបុរសម្នាក់ស្លាប់និងក្មេងប្រុសម្នាក់រងរបួសធ្ងន់នៅលើផ្លូវលេខ១៥១ក្នុងភូមិព្រៃព្រាលស្រុកត្រាំកក់ខេត្តតាកែវ កាលពីល្ងាចថ្ងៃទី១៨ ខែសីហា។


នៅព្រឹកថ្ងៃទី១៩សីហានេះមន្ត្រីនគរបាលបានឱ្យដឹងថា អ្នកស្លាប់ឈ្មោះ វ៉ែន បើន អាយុ៥៦ឆ្នាំ រស់នៅ ស្រុកត្រាំកក់ជាថៅកែសំណង់។ភាគីម៉ូតូមួយទៀតឈ្មោះប៊ី វណ្ណហេត អាយុ ១៧ ឆ្នាំ រស់នៅខេត្តតាកែវ ។ម៉ូតូពីរគ្រឿង ម៉ាកអ៊ិចសិនទ័រនិងមួយគ្រឿងទៀតម៉ាកហុងដា ។
ក្រោយកើតហេតុសមត្ថកិច្ចបានយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុក នៅប៉ុស្តិ៍នគរបាល រដ្ឋបាលឃុំត្រពាំងធំ ជាបណ្ដោះអាសន្ន៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *