ព័ត៌មានសន្តិសុខសង្គម

បញ្ជូនអ្នកកាសែតទៅតុលាការ រឿងប្រើអាវុធខុសច្បាប់

ភ្នំពេញ៖សមត្ថកិច្ចខណ្ឌឬស្សីកែវនៅព្រឹកថ្ងៃទី១៩ខែសីហានេះបានបញ្ជូនខ្លួនអ្នកកាសែតម្នាក់ទៅតុលាការពាក់ព័ន្ធករណីប្រើប្រាស់អាវុធខុសច្បាប់។


សូមបញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ កម្លាំងនគរបាលខណ្ឌឬស្សីកែវ បានចាប់ ខ្លួន ជាក់ស្ដែង ករណីប្រើប្រាស់អាវុធខុសច្បាប់ ហើយបានធ្វើតេស្តទឹកនោមមានផ្ទុកនូវសារធាតុញៀនត្រង់ម្តុំផ្លូវជាតិលេខ៥ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ។
ជនសង្ស័យឈ្មោះ ម៉ន តេវ ភេទប្រុស អាយុ៤២ឆ្នាំជាអ្នកសារព័ត៌មាន ស្នាក់នៅ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ។ដកហូតវត្ថុតាងមាន៖អាវុធខ្លី១ដើមម៉ាកlock 17 គ្មានលេខ.អាយកូប១គ្រឿងនិងម៉ូតូ១គ្រឿង៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *