ព័ត៌មានសន្តិសុខសង្គម

ឆេះព្រៃលើភ្នំគូលែនយ៉ាងសន្ធរសន្ធៅទាំងកណ្ដាលយប់ មិនទាន់រលត់នៅឡើយ

សៀមរាប៖អគ្គិភ័យបានឆាបឆេះព្រៃលើខ្នងភ្នំគូលែន រាប់សឹបហិកតាតាំងពីកណ្តាលយប់ រហូតដល់រសៀលថ្ងៃទី២៦ ខែមេសានេះមិនទាន់រលត់នៅឡើយ។
មន្ត្រីអាជ្ញាធរបានឱ្យដឹងថា ករណីភ្លើងឆេះព្រៃលើខ្នងភ្នំគូលែននោះ បានកើតឡើងស្ថិតនៅ ខាងត្បូងស្រះដំរីប្រហែល៣០០ម៉ែត្រ ក្នុងភូមិអន្លង់ធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប កាលពីរំលងអធ្រាត្រចូលថ្ងៃទី២៦ មេសា។ ហេតុការណ៍ភ្លើងឆេះព្រៃ នៅលើខ្នងភ្នំគូលែន តាំងពីកណ្តាលយប់រហូតមកដល់ពេលនេះបន្តឆេះនៅឡើយ។ ប៉ុន្តែមិនបណ្តាលឱ្យគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋទេ ព្រោះនៅឆ្ងាយពីភូមិ។
ក្នុងភូមិសាស្ត្រភ្លើងឆេះព្រៃនោះស្ថានភាពផ្លូវមិនអាចមានមធ្យោបាយណាទៅដល់ឡើយ គឺមានតែដើរថ្មើរជើងដើររុកព្រៃ ហើយសមត្ថកិច្ចក៏មិនទាន់ដឹងពីមូលហេតុនៃការឆេះព្រៃនេះនៅទេព្រោះកំពុងបន្តស្រាវជ្រាវ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *