ព័ត៌មានសន្តិសុខសង្គម

អាជ្ញាធរចុះផ្អាកសកម្មភាពពុះដីឡូតិ៍លក់ លើផ្ទៃដីព្រៃឈើដែនជម្រកសត្វ

ព្រះវិហារ៖អាជ្ញាធរខេត្តព្រះបានផ្អាកសកម្មភាពរបស់ក្រុមហ៊ុនយូតា ណាយូមិ ស៊ូតា និងទីតាំងដីឯកជនមួយកន្លែង ដែលបាន និងកំពុងដំណើរការពុះដីឡូតិ៍លក់ លើផ្ទៃដីព្រៃឈើដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព។

លោករស់ សារី អភិបាលរងក្រុងព្រះវិហារបានដឹកនាំមន្ត្រីជំនាញក្រោមឱវាទ ,ប្រធានការិយាល័យភូមិបាលក្រុង លោក សាន់ ប្រុសជាមួយ អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ លោក មាស ញឹម ចុះពិនិត្យជាក់ស្តែង ។បានផ្អាកគ្រប់សកម្មភាពការប្រមូលទិញដី ដើម្បីពុះដីឡូតិ៍លក់ ដោយខុសច្បាប់ របស់ក្រុមហ៊ុន យូតា ណាយូមិ ស៊ូតា ឯ.ក និងទីតាំងដីឯកជនមួយកន្លែង ស្ថិតនៅក្នុងភូមិអភិវឌ្ឍន៍ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ កាលពីល្ងាចថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២។

លោក រស់ សារី បានណែនាំដល់ភាគីតំណាងក្រុមហ៊ុនជប៉ុន និងម្ចាស់ដីឯកជនទាំងពីរ ឲ្យបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពនានា ហើយតម្រូវឱ្យក្រុមហ៊ុនជប៉ុនដកចេញឱ្យអស់ នូវផ្លាកញ្ញាលក់ដូរដី ល្កឹកណាមានការសម្រេចជាថ្មីពីរាជរដ្ឋាភិបាល ក្នុងការកាត់ឈ្វៀលផ្ទៃដីទាំងនេះ។ ប្រសិនបើដីទាំងនេះ ស្ថិតនៅក្នុងជម្លោះ ក៏ត្រូវតែមានការដោះស្រាយ ទៅតាមយន្តការច្បាប់ បើពុំនោះទេ ខាងមន្ទីរបរិស្ថានខេត្ត មានសិទ្ធិគ្រប់គ្រាន់ ក្នុងការកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *