ព័ត៌មានសន្តិសុខសង្គម

ភ្លើងឆេះបំផ្លាញទីតាំងជួសជុលរថយន្តអស់ទាំងស្រុង និងរថយន្តជាច្រើនគ្រឿង

ភ្នំពេញ៖អគ្គិភ័យបង្កពីការឆ្លងចរន្តអគ្គិសនីបណ្តាលឱ្យឆេះបំផ្លាញទីតាំងជួសជុលរថយន្តមួយកន្លែងអស់ទាំងស្រុងជាមួយរថយន្តក្នុងកន្លែងនោះជាច្រើនគ្រឿង។
គ្រោះអគ្គិភ័យនេះបានកើតឡើងនៅភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ កាលពីព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២។ ករណីខាងលើ មិនបណ្ដាលឱ្យមនុស្សស្លាប់ ឬរបួសទេ តែបានបំផ្លាញកន្លែងជួសជុលនិងរថយន្តក្នុងទីតាំងនោះអស់ចំនួន៣គ្រឿង។ជាមួយនោះមាន រថយន្តម៉ាក CRV -រថយន្តម៉ាក Lexus NX200T -និងរថយន្តម៉ាក Tundra ។
មន្ត្រីនាយកដ្ឋាននគរបាលពន្លត់អគ្គិភ័យបានឱ្យដឹងថា ករណីភ្លើងឆាបឆេះនេះបណ្ដាលមកពីឆ្លងចរន្តភ្លើងចេញពីរថយន្តដែលនៅជួសជុលបង្កជាអគ្គិភ័យតែម្តង។ពេលនោះកម្លាំងអន្តរាគមន៍បង្ការពន្លត់បានចេញរថយន្តការិយាល័យអគ្គិភ័យចំនួន២២គ្រឿង ប្រើប្រាស់ទឹកអស់២២ រថយន្ត ដើម្បីពន្លត់ហើយភ្លើងក៏បានរលត់ទាំងស្រុង៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *