ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចជលផល ចុះរួសរើសម្រស់

(កំពង់ឆ្នាំង)កាលពីថ្ងៃទី២៣ ខែមករាឆ្នាំ ២០២៤ កម្លាំងរដ្ឋបាលជលផលខេត្ត សហការជាមួយសហគមន៍នេសាទ អន្លង់មេត្រីសែនជ័យ, សហគមន៍នេសាទភ្លង់សែនជ័យ, សហគមន៍នេសាទកោះធំ ដឹកនាំដោយលោក អ៊ឹង ជីប៉ោ នាយរងខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង សរុបកម្លាំងសរុប២១នាក់ និងបាឡាស្មាច់០៥គ្រឿង បានចុះរួសរើរបាំងលូស្បៃមុង ចំណុចព្រែកតាន់សួស ភូមិពាមឆ្កោក និងចំណុចព្រែកក្បាលកន្លង់ ភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជលគិរី ខេត្ត កំពង់ឆ្នាំង វត្ថុតាងបំផ្លាញចោលនៅនឹងកន្លែង។

សហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាបប្រចាំខេត្តកំពង់ឆ្នាំង ប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ព្រះគគីរនិងសហគមន៍នេសាទកំពង់ព្រះគគីរ បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសនៅភូមិសាស្រ្តចំណុចព្រែកកោះរ៉ងនិងចំណុចចុងតាគង់ ភូមិកោះតាម៉ូវ ឃុំកំពង់ព្រះគគីរ ស្រុកបរិបូណ៌ មធ្យោបាយចំនួន០៦គ្រឿង ។
លទ្ធផលសម្រេចបានរួមមាន៖
១.រុះរើសម្រាស់រួមផ្សំកំប្លោកចំនួន ០២ករណី ៤៧កន្លែង ស្មើ និង២៣៥០ម៉ែត្រការ៉េ មែកសម្រាស់ចំនួន១៤១០មែក បង្គោលចំនួន៧០៥ដើម ខ្សែចងប្រវែង២០គីឡូក្រាម។
២.របាំងស្បៃមុង០១ករណី ស្មើនឹង  ១១ កន្លែង ប្រវែង ២៥០ម លូស្បៃមុងចំនួន ១១គ្រឿង បង្គោលចំនួន២០០ដើម និងចាក់លែងត្រីចំរុះចំនួន៥០ គក្រ ក្នុងដែនេសាទវិញ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *