ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចចាប់ដាក់ខ្នោះ អ្នកលួចទាក់ឆ្កែ២នាក់

ភ្នំពេញ៖កម្លាំងនគរបាលបានចាប់ដាក់ខ្នោះក្រុមទាក់យកឆ្កែ២នាក់និងម៉ូតូ១គ្រឿងនៅតាមផ្លូវមុខហាងសម្រស់ធម្មជាតិ ក្នុងភូមិក្រាំងអង្ក្រង់ ខណ្ឌសែនសុខ កាលពីយប់ថ្ងៃទី១៨ខែសីហា។
ជនសង្ស័យ២នាក់នេះឈ្មោះ អឿន លីហុង អាយុ១៨ឆ្នាំ ស្នាក់នៅបន្ទប់ជួល សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញមានសារធាតុញៀន,និងឈ្មោះ នេតបញ្ញា អាយុ១៨ឆ្នាំ ស្នាក់នៅបន្ទប់ជួល សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ បានធ្វើសកម្មភាពលួចទាក់យកឆ្កែរបស់ប្រជាពលរដ្ឋចំនួន២ក្បាល។បច្ចុប្បន្នក្រុមនេះកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីអនុវត្តតាមនីតិវិធី៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *