ព័ត៌មានសន្តិសុខសង្គម

តាមរកចាប់តៃកុងរថយន្ត ដឹកទំនិញបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យស្ត្រី២នាក់ស្លាប់

 

កំពង់ឆ្នាំង៖សមត្ថកិច្ចកំពុងតាមរកចាប់ តៃកុងរថយន្តម៉ាក ហ៊ីយ៉ាន់ដាយដឹកទំនិញ បង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យស្ត្រី២នាក់ស្លាប់នៅកន្លែងកើតហេតុ និងនៅមន្ទីរពេទ្យ។ហេតុការណ៍នេះបានកើតឡើងនៅផ្លូវជាតិលេខ៥ មុខផ្សារព្រៃខ្មែរ ស្ថិតក្នុងភូមិស្ពករាជ ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង កាលពីម៉ោង៦ព្រឹកថ្ងៃទី២០ ខែកុម្ភៈ។

 

សមត្ថកិច្ចបានឱ្យដឹងថា ស្ត្រីរងគ្រោះបាត់បង់ជីវិតឈ្មោះ ឡាយ ម៉ៅ អាយុ៧០ឆ្នាំ នៅភូមិ ព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ស្លាប់នៅនឹងកន្លែង។ម្នាក់ទៀតឈ្មោះ ព្រំ ស៊ីដានី អាយុ៧២ឆ្នាំនៅភូមិឃុំខាងលើ បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។

មន្ត្រីដដែលបានបន្តថា មុនកើតហេតុមានរថយន្តដឹកទំនិញមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ផ្លាកលេខភ្នំពេញ3E-0251ធ្វើដំណើរពីត្បូងទៅជើង។មកដល់កន្លែងខាងលើក៏បុកជាមួយម៉ូតូម៉ាកសង់កូរ៉េគ្មានផ្លាកលេខ បើកពីលិចទៅកើត បណ្តាលឱ្យស្ត្រីម្នាក់ស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។

 

ក្រោយពីបុកម៉ូតូរួច រថយន្តក៏បានជ្រុលទៅបុកអ្នកថ្មើរជើងបណ្តាលឱ្យស្រ្តីម្នាក់ស្លាប់ភ្លាម។
បន្ទាប់ពីបង្កហេតុតៃកុងថយន្ត បានព្យាយាមបើករត់ជាច្រើនរយម៉ែត្រ ហើយក៏ទុករថយន្តចោលរួចចុះរត់គេចខ្លួនបាត់តែម្តង។ក្រោយមកសមត្ថកិច្ចបានរថយន្តនិងម៉ូតូទុក ហើយបន្តការស្រាវជ្រាវតាមរកចាប់ អ្នកបើកបរថយន្តដើម្បីយកមកអនុវត្តតាមច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *